NASA ចង់ប្តូរ DNA របស់អវកាសយានិកដើម្បីការពារពីវិទ្យុសកម្មពេលទៅភពអង្គារ

អង្គការ NASA កំពុងគិតគូរពីលទ្ធភាពនៃការកែរប្រែហ្ស៊ែន (DNA) របស់អវកាសយានិករបស់ខ្លួនដើម្បីការពារពួកគេពីហានិភ័យជំងឺមហារីក និងជំងឺភ្លេចភ្លាំងពេលហោះទៅលើភពអង្គារ។ទីភ្នាក់ងារអវកាសអាមេរិកកំពុងរកមធ្យោបាយនានានៃការផ្លាស់ប្តូរ DNA របស់អវកាសយានិកដែលត្រូវបំពេញបេសកកម្មទៅភពក្រហម (ភពអង្គារ) ដើម្បីការពារពីវិទ្យុសកម្មលើភពនោះ ។ អង្គការ NASA គ្រោងបញ្ចេញបេសកកម្មដំបូងគេទៅភពអង្គារក្នុងទសវត្សរ៍ ២០៣០ ប៉ុន្តែមានហានិភ័យមួយគឺជំងឺមហារីក និងជំងឺភ្លេចភ្លាំងពីភាគល្អិតៗដែលច្រៀកហែក DNA ដាច់ចេញពីគ្នា ។
ប្រធានបច្ចេកវិទ្យារបស់ NASA លោក Douglas Terrier និយាយថា អវកាសយានិកអាចត្រូវបានការពារជាមួយនឹងអាវុធ ឬដែនកម្លាំងអេឡិចត្រូម៉ាញេទិកប៉ុន្តែពួកវាដូចជាអសមត្ថភាពសម្រាប់ប្រើប្រាស់ជាខែលការពារ ។ លោកបន្តថា យើងកំពុងរកវិធីសាស្រ្តជាច្រើនដើម្បីជួយដល់ពួកគេដូចជាការព្យាបាលដោយប្រើថ្នាំដើម្បីបង្កើនហ្ស៊ែនរបស់ពួកគេកាន់តែខ្លាំងមួយកម្រិតទៀតតែពួកគេមានផលលំបាកជំនឿលើការផ្លាស់ប្តូរថាតើជារឿងខុសឬត្រូវដូច្នេះទើបស្ថិតក្នុងដំណាក់កាលពិសោធន៍នៅឡើយ ។

អង្គការ NASA សង្ឈឹមថានឹងការពារអវកាសយានិករបស់ខ្លួនឱ្យមានសុវត្ថិភាពពីផ្នែកការពារនៃយានអវកាសនៅក្នុងទឹក និងប្រើជីវសាស្ត្រដើម្បីជួសជុលកោសិការរាងកាយរបស់ពួកគេពេលជួបបញ្ហា៕

ប្រភព: Sabay

No comments:

Powered by Blogger.