តេឡេស្កុបយក្សមួយ នឹងស្រាវជ្រាវពិភពមហាសមុទ្រក្នុងប្រព័ន្ធព្រះអាទិត្យ
តេឡេស្កុប James Webb Telescope ដែលមានកញ្ចក់ចំនួន១៨ផ្ទាំងទំហំ ២,៤ ម៉ែត្រ រួមទាំងអង្កត់ផ្ចិត ៦,៥ ម៉ែត្រនឹងបង្ហាញផ្លូវដល់ក្រុមអ្នកវិទ្យាសាស្ត្រឆ្ពោះទៅរកបេសកកម្មអនាគតទៅកាន់ព្រះចន្ទ Europa និង Enceladus ។ ព្រឹន្ទដែលមានអាកាសធាតុត្រជាក់ខ្លាំងទាំងពីរនេះត្រូវបានជ្រើសរើសជាចំណុចគោលដៅស្រាវជ្រាវរបស់តេឡេស្កុប James Webb Telescope ដោយអ្នកវិទ្យាសាស្ត្រអភិវឌ្ឍតេឡេស្កុប និងជាមនុស្សដំបូងគេប្រើប្រាស់តេឡេស្កុបនេះដើម្បីអង្កេតពីចក្រវាឡ ។
ដោយឡែកគោលបំណងវិទ្យាសាស្ត្រ១ក្នុងចំណោមគោលបំណងវិទ្យាសាស្ត្រច្រើនផ្សេងទៀតរបស់តេឡេស្កុប James Webb Telescope គឺសិក្សាភពទាំងពីរដោយផ្តល់ព័ត៌មានជាក់ច្បាស់ពីការកកើតជីវិតដំបូងគេ ។
រំឮកថា តេឡេស្កុប James Webb Telescope គឺផលិតដោយទីភ្នាក់ងារអវកាសធំៗចំនួន៣គឺអង្គការណាសា អឺរ៉ុប និងកាណាដា ។ វានឹងត្រូវបញ្ចូនទៅកាន់លំហអាកាសតាមរយៈរ៉ុកកែត Ariane 5 ECA នៅខែតុលា ២០១៨ក្នុងបេសកកម្ម ១០ ឆ្នាំឯណោះ ៕
ប្រភព : Sabay


No comments: